ខេត្តកំពង់ស្ពឺ៖រថយន្តបុកគូទរថយន្តធ្លាក់ថ្នល់ជាតិហើយរថយន្តបង្ករ៉េចង្កូតទៅបុករថយន្តមួយគ្រឿងទៀតបណ្ដាលអោយរបួសធ្ងន់នាក់បើកបររថយន្តបែនម្នាក់ហេតុការនេះបង្កអោយភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង២៨នាទីយប់ ថ្ងៃទី 0៤ ខែមិថុនា ឆ្នាំ២០២០ប្រភពពីសមត្ថកិច្ចជំនាញបានអោយដឹងថាមុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាកនីសាន់បើកបរពីកើតទៅលិចទៅដល់ចំណុចខាងលើបានទៅបុកគូទរថយន្តម៉ាកHighianderបណ្ដាលអោយធ្លាក់ផ្លូវស្របទិសគ្នា។ហើយរថយន្តបង្កម៉ាកនីសាន់រ៉េចង្កូតទៅបុករថយន្ត០១គ្រឿងទៀតម៉ាកហ៊ីណូដឹកស៊ីទែនសាំងបណ្ដាលអោយនាក់បើកបររថយន្តបែនរបួសធ្ងន់។កើតហេតុនៅលើកំណាត់ផ្លូវជាតិលេខ4 ចំណុច មុខភូមិក្រាំងភ្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ គីឡូម៉ែត 70 និង71 មានរថយន្ដមួយគ្រឿងម៉ាកនីសាន់ ពណ៏ស ពាក់ស្លាកលេខ ព្រះសីហនុ 3A- 6288 បើកបរពីរកើតទៅលិច បើកបរដោយឈ្មោះ ខាន់ ដាវីត ភេទប្រុស អាយុ 26 ឆ្នាំ រស់នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ មកដល់ ចំណុច ខាងលើ ក៏បានបុកគូទរថយន្ដម៉ាក Highlander ពណ៍ទឹកបិច ពាក់ស្លាកលេខ ព្រះសីហនុ 2A 8873 បើកបរពីកើតទៅលិចស្របទិសគ្នា អ្នកបើកបរឈ្មោះ ហៀង ហ៊ួរ ភេទប្រុស អាយុ 31 ឆ្នាំ រស់នៅសង្កាត់ កាកាបពីរ ខ័ណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ បណ្ដាលអោយរថយន្ដម៉ាក Highlander ធ្លាក់ទៅខាងជើងផ្លូវ ហើយរថយន្ដបង្កនេះរ៉េទៅបុករថយន្ដមួយគ្រឿងទៀត ម៉ាក ហីុណូ ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ 3E- 9909 (រថយន្ដស្រទែនសាំង ) មកពីលិចទៅកើត អ្នកបើកបរឈ្មោះ ម៉ែន វ៉ា ភេទប្រុស អាយុ 29 ឆ្នាំ រស់នៅភូមិត្រពាំងឈូង ឃុំ សុភី ស្រុកបាទី ខេត្ដតាកែវ បណ្ដាលអោយរងរបួស1 ឈ្មោះ ខាត់ ដាវីត អ្នកបើកបរឡានប៊ែនរបួសធ្ងន់
អ្នកបើកបររថយន្ដពីគ្រឿងទៀត របួសស្រាលៗ ចំណែករថយន្ដ Highlander និង រថយន្ដប៊ែន ខូចខាតធ្ងន់បានយកទៅរក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីដោះស្រាយពេលក្រោយតាមផ្លូវច្បាប់។ដោយ៖ស្រះ ស្រង់



