ភ្នំពេញ:
បុរស់ម្នាក់សង្ស័យថាស្រវឹងស្រានឹងគ្រូចូលសន្ថិតទៀតនោះបានព្យាយាមយកកាំបិតប័ងតោបំរុងបញ្ចប់ជឺវិតខ្លួនឯង ភ្នំពេញ៖បុរសម្នាក់សង្ស័យផឹកស្រវឹងស្រាជ្រុលនិងរៀនផ្លូវងងិតបែកកម្មដ្ឋានឈានទៅដល់រវើរវាយយកកាំបិតប័ងតោមកកា..ត់ប្រដា.ប់.ភេទខ្លួនឯងជិតដាច់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង9និង50នាទីព្រឹកថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2020 ស្ថិតនៅត្រង់ចំណុចផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលកាត់ប្រដាប់ភេទខ្លួនឯងចោលមានឈ្មោះគា វណ្ណា ភេទប្រុស អាយុ 38 ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីប្រពន្ធជនរងគ្រោះបានរៀបរាប់ឲ្យដឹងថាប្ដីរបស់គាត់កន្លងមកគឺជាអ្នករៀននៅមន្តអាគមអូមអាមខាងផ្លូវងងិតផង បូករួមទាំងហូបស្រាជាប្រចាំរៀងរាល់ថ្ងៃផង លុះមកដល់វេលាព្រឹកកើតហេតុនេះមិនដឹងថាគាត់យ៉ាងម៉េចនោះទេស្រាប់តែប្តីគាត់យកកាំបិតប័ងតោ ពណ៌សមួយមកកាត់ប្រដាប់ភេទខ្លួនឯងស្ទើរតែដាច់ប្រកាច់ពេញផ្លូវនៅនឹងកន្លែងកើតហេតុឃើញដូចនោះប្រពន្ធជនរងគ្រោះបានស្រែកឆោឡោផ្អើលដល់បងប្អូនប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកន្លែងកើតហេតុក៏នាំគ្នាចូលទៅជួយចាប់ជនរងគ្រោះដោយសារតែឥទ្ធិពលនៃគ្រឿងស្រវឹងផងទើបជនរងគ្រោះទាញកំបិតដេញកាប់បងប្អូនប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចដែលចូលទៅជួយនោះរត់ពេញផ្លូវតែម្តង។ ក្រោយមកសមត្ថកិច្ចក៏មានវិធីសាស្ត្រដើម្បីនិងលួងលោមហើយចាប់ជនរងគ្រោះបានយកកាំបិតប័ងតោចេញហើយក៏បានហៅរថយន្តសាមុយមកដឹកយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួសភ្លាមៗតែម្តង៕សហការីកោះនរាហ៍




