រថយន្តធុនធំដឹកចំណីសត្វចាប់ហ្វ្រាំងមិនទាន់ ក៍បុករថយន្តហ៊ីយ៉ាន់ដាយដឹកថ្មកំពុងបើកឆ្លង
ផ្លូបុកវពេញទំហឹង រុញបុករថយន្តឡិចស៊ីស ខ្ទេចទាំង៣គ្រឿងយ៉ាងដំណំ
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបែនយីឌុប ម៉ាកហ៊ីយ៉ាន់ដាយដឹកថ្ម ឆ្លងផ្លូវបំណងបត់ ត្រូវបានរថយន្តធុនធំដឹកចំណីសត្វ ចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹង ចំពាក់កណ្តាល រុញទៅប៉ះរថយន្តឡិចស៊ីស RX300 មួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បណ្តាលឲ្យតៃកុងរថយន្តដឹកចំណីសត្វរបួសម្នាក់ជាប់ក្នុងកាប៊ីនផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះៗ ក្នុងភូមិស្រែតេជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តកូរ៉េ បែនយីឌុប ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-5355 ដឹកថ្មមួយគ្រឿង បើកបរតាមផ្លូវបេតុង ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានឆ្លងមហាវិថីឈ្នះៗបំណងបត់ឆ្ពោះទៅជើង តែមិនទាន់ផុតផង ក៏ត្រូវរថយន្តកូរ៉េយីឌុប ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមឆ្នូត ពាក់ស្លាកលេខ កំពង់ធំ 3A-0976 ដឹកចំណីសត្វ បើកបរក្នុងល្បឿនលឿនពីជើងទៅត្បូង ជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុកចំាពាក់កណ្តាលរថយន្តដឹកថ្មពេញទំហឹង រុញទៅបុកប៉ះរថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AU-1401 ដែលកំពុងបើកទន្ទឹមគ្នាបន្ថែមទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំង៣គ្រឿងតែម្តង និងបណ្តាលឲ្យតៃកុងរថយន្តដឹកចំណីសត្វរបួសម្នាក់ជាប់ក្នុងកាប៊ីនផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់នៅពេលក្រាយ