លួចជាច្រើនដងបាន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចរថយន្ត របស់ប្រជាពលរដ្ឋបានសម្រេចហើយ បើករត់មកដល់មុខក្លោងទ្វារចូលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ដៃដន្យអាក្រក់ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង២០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខស្ថានីយ៍ប្រេងសាំង LHR ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ឌៀប ចេក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំដំបូលខៀវ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែក ជនរងគ្រោះឈ្មោះ រ៉េត ពន្លក ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់តាក់ស៊ី ទីលំនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ។
ក្នុងនោះ វត្ថុតាងចាប់យក៖ រថយន្តម៉ាក SSANG YONG ISTANA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-2821 ចំនួន០១គ្រឿង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៤ ជនរងគ្រោះបានបើករថយន្តម៉ាក SSANG YONG ISTANA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AK-2821 ចេញពីផ្ទះស្ថិតនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ដើម្បីមករត់តាក់ស៊ីនៅរាជធានីភ្នំពេញ ។ ពេលជនរងគ្រោះបើករថយន្តម៉ាកខាងលើមកដល់ចំណុចខាងមុខស្ថានីយ៍ប្រេងសាំង LHR ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចតរថយន្តទុកនៅលើចិញ្ចើមផ្លូវ២១៧ តែមិនបានដកកូនសោររថយន្តចេញទេ ហើយបានឈរហៅម៉ូយ ដើម្បីជិះរថយន្តទៅខេត្តតាកែវវិញ ។ ពេលនោះជនសង្ស័យឈ្មោះ ឌៀប ចេក ភេទប្រុស អាយុ៣០ឆ្នាំ បានមក ដល់រួចធ្វើសកម្មភាពលួចឡើងកាច់សោររថយន្តបញ្ឆេះបើកគេចខ្លួនពីជើងទៅត្បូង តាមផ្លូវ២១៧ ហើយជនរងគ្រោះបានឃើញ រួចស្រែកឆោឡោឲ្យអ្នកជិតខាងជួយ និងបើករថយន្តដេញតាមពីក្រោយ រហូតដល់ចំណុចខាងមុខក្លោងទ្វារចូលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច កំពុងជិះម៉ូតូល្បាតតាមផ្លូវ ជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង រថយន្តម៉ាក SSANG YONG ISTANA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AK-2821 យកមកធ្វើការសាកសួរ។
ជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចរថយន្តម៉ាកខាងលើ របស់ជនរងគ្រោះប្រាកដមែន និងកន្លងមកធ្លាប់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាច្រើនលើកថែមទៀត ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។ក្រុមការងារ

សម្រេច លើកនេះលួចរថយន្តអ្នករត់តាក់ស៊ីកំពុងតែហៅម៉ូយបានសម្រេចបើករត់ ចុងក្រោយជាប់ខ្នោះរបស់នគរបាលខណ្ឌដង្កោ ។