ផ្ទុះអាវុធជាច្រើនគ្រាប់បណ្តាលឲ្យពលរដ្ឋម្នាក់ភ័យសន្លប់ស្តូកស្តឹង នៅខណ្ឌដូនពេញ!



Add caption



ភ្នំពេញ: បុរសស្លៀកពាក់សុីវិលមួយក្រុមជិះរថយន្តនិងម៉ូតូជាច្រើនគ្រឿងចូលទៅបាញ់រះជាច្រើនគ្រាប់នៅតាមបណ្ដោយផ្លូវរថភ្លើងR៦ ភូមិ៣ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឲ្យភ្ញាក់ផ្អើលអស់ប្រជាពលរដ្ឋនិងបណ្តាលឲ្យស្ត្រីម្នាក់ភ័យស្តូកស្តឹងនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ៩ និង ៤០ នាទីយប់ថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២០។

តាមប្រភពពីប្រជាពលរដ្ឋនៅនិងកន្លែងកើហេតុ បានប្រាប់ឲ្យដឹងថាមុនកើតហេតុឃើញមនុស្សស្លៀកពាក់សុីវិលមួយក្រុមជិះរថយន្តបាឡែនមួយគ្រឿងនិងរថយន្ត lexus 330 មួយគ្រឿងរួមនិងម៉ូតូជាច្រើនគ្រឿងទៀតបានជិះចូលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែភាគីខាងជិះរថយន្តបានដកកាំភ្លើងបាញ់រះជាច្រើនគ្រាប់បណ្តាលឲ្យប្រជាពលរដ្ឋរស់នៅនៅកន្លែងកើតហេតុមានការភ្ញាក់ផ្អើលនឹងបណ្តាលឲ្យស្ត្រីម្នាក់ភ័យពេកគាំងបេះដូងសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុត្រូវបានបងប្អូនជាពលរដ្ឋនាំគ្នាជួយយកប្រេងកូឡាជួយរិតទើបស្ត្រីខាងលើបានដឹងខ្លួនឡើងវិញ។បន្ទាប់មកក្រុមបុរសជាស្លៀកពាក់សុីវិលឡើងជិះរថយន្តនិងម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។បន្សល់ទុកតែសម្បកគ្រាប់ចំនួន៥ គ្រាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងសួរនាំនៅនឹងកន្លែងកើតហេតុហើយប្រមូលវត្ថុតាងសំបកគ្រាប់ចំនួន៥គ្រាប់យករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការស្រាវជ្រាវបន្ត៕
Many weapons exploded, causing a citizen to faint in Daun Penh district!

Many weapons exploded, causing a citizen to faint in Daun Penh district!

Status
Quality HD
Release March 30, 2020
Movie Type
Duration Every Time
Censor Carefully
Upload By SOPHOAS KHMER
Suport Admin [ABA] 000 315 697

SOPHOAS KHMER does not store any files on our server, we only embed media which is hosted on third party hosting services.

Comment