(ភ្នំពេញ)៖ ដោយមើលឃើញពីនិន្ននាការរបស់ភ្ញៀវទេសចរ ដែលនិយមទៅលេងនៅតំបន់អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍គួរឱ្យកត់សម្គាល់នោះរាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់វិស័យឯកជន និងអ្នកវិនិយោគគ្រប់គ្នា ដែលចង់វិនិយោគលើវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍។
ប្រការនេះហាក់បង្ហាញថា ក្រៅពីទេសចរណ៍វប្បធម៌ ដែលមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរ វិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍បាននិងកំពុងបើកសករាជថ្មី ក្នុងការជំរុញឱ្យវិស័យទេសចរណ៍នៅកម្ពុជាបន្តការរីកចម្រើនទៅមុខទៀត។
ដើម្បីអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ប្រកបដោយចីរភាព មានទំនួលខុសត្រូវខ្ពស់ និងប្រកបដោយសមធម៌ រាជរដ្ឋាភិបាលទើបតែបានដាក់ចេញគោលនយោបាយជាតិស្ដីពី អេកូទេសចរណ៍ ក៏ដូចជាទេសចរណ៍សហគមន៍ កាលពីពេលថ្មីៗនេះ។
មិនតែប៉ុណ្ណោះ ក្រសួងទេសចរណ៍ក៏បានបើកវេទិកាវិនិយោគទេសចរណ៍កម្ពុជាលើកទី២ ក្រោមប្រធានបទ «ការកំណត់ដំណាក់កាលសម្រាប់កំណើន» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា ដើម្បីបង្ហាញពីឱកាសវិនិយោគជាច្រើនក្នុងវិស័យទេសចរណ៍ ពិសេសអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ក៏ដូចជាតំបន់ទេសចរណ៍ពិសិដ្ឋ ទៅដល់អ្នកវិនិយោគ ធុរជន និងវិស័យឯកជនជាតិ-អន្តរជាតិ។
វេទិកាដ៏សំខាន់នេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ននានា វេគ្មិនជាតិ-អន្តរជាតិជាច្រើននាក់ផងដែរ ដើម្បីចូលខ្លួនមកបំភ្លឺ ក៏ដូចជាធ្វើបទបង្ហាញពីគោលនយោបាយពាក់ព័ន្ធនឹងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ អគ្គិសនី ថាមពល ដែលបម្រើឱ្យវិស័យទេសចរណ៍ និងតម្រូវការផ្សេងទៀត។
ក្រោយបញ្ចប់វេទិកានេះ លោក ថោង រដ្ឋស័ក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា អង្គវេទិកាបានធ្វើបទបង្ហាញទៅកាន់វិនិយោគិន និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ថា គោលដៅទេសចរណ៍ធំៗរបស់កម្ពុជា មានរាជធានីភ្នំពេញ សៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ និងតំបន់ភូមិភាគឦសាន នៅតែមានសក្ដានុពលទាក់ទាញខ្លាំង ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នោះឡើយ សម្រាប់បំពេញតម្រូវការភ្ញៀវទេសចរក្នុងសម័យបច្ចុប្បន្ននេះ។
លោកថា កម្ពុជាត្រូវតែមានតំបន់អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ពង្រាយពាសពេញប្រទេសបន្ថែមទៀត ពិសេសគឺត្រូវអភិវឌ្ឍសហគមន៍ទេសចរណ៍ដែលមានស្រាប់ ឱ្យកាន់មានភាពទាក់ទាញបន្ថែម។
ក្នុងពិធីបិទវេទិកាខាងលើ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ ក៏បានលើកបង្ហាញពីគោលនយោបាយគាំទ្រដល់វិស័យឯកជន និងអ្នកវិនិយោគគ្រប់គ្នា ក្នុងការបង្កើតឱ្យមានតំបន់ទេសចរណ៍ពិសិដ្ឋ គេហដ្ឋានទី២របស់ភ្ញៀវទេសចរវ័យចំណាស និងអ្នកចូលនិវត្តន៍ជាដើម ដែលនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរមកពីក្រៅប្រទេស អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យឈានឡើងមួយកម្រិត ប្រសិនបើមានអ្នកហ៊ានបណ្ដាក់វិនិយោគ ហើយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍រង់ចាំស្វាគមន៍គាំទ្រជានិច្ច។
លោក ថោង រដ្ឋស័ក្តិ បានបន្តទៀតថា ការខិតខំជំរុញឱ្យមានការវិនិយោគយ៉ាងក្លៀវក្លានេះ គឺដើម្បីសម្រេចគោលដៅ «កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦.៦លាននាក់ នៅឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២០ ទទួលបានប្រមាណ ៧លាននាក់ ជាមមួយការទទួលបានចំណូល ៤,៣៧៥លានដុល្លារ ដែលនេះមិនទាន់បូកទាំងចំនួនភ្ញៀវទេសចរក្នុងប្រទេសនោះឡើយ។
ដោយសារតែចរន្តភ្ញៀវទេសចរក្នុងប្រទេសមានការកើនឡើង ក្រសួងទេសចរណ៍បានបង្ហាញការរំពឹងទុកថា នៅឆ្នាំ២០១៩នេះ ភ្ញៀវទេសចរក្នុងប្រទេសនឹងកើនដល់ប្រមាណ ១១លាននាក់ ជាមួយនឹងចំណូលប្រមាណ ២ពាន់លានដុល្លារ បន្ថែមទៀតដែរ៕
ប្រភព៖freshnewsasia
The new era of Cambodian tourism is ecotourism and community tourism, opening investment opportunities for all investors

The new era of Cambodian tourism is ecotourism and community tourism, opening investment opportunities for all investors

Status News
Quality HD
Release November 23, 2019
Movie Type
Duration Every Time
Censor Carefully
Upload By SOPHOAS KHMER
Suport Admin [ABA] 000 315 697

SOPHOAS KHMER does not store any files on our server, we only embed media which is hosted on third party hosting services.

Comment